ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំស្ដីពីការសិក្សាពិនិត្យលទ្ធភាពរៀបចំស្ថិតិសេដ្ឋកិច្ចតាមបណ្ដាខេត្ត ដោយផ្ដោតលើថ្លៃទំនិញមូលដ្ឋានសម្រាប់ការរស់នៅប្រចាំថ្ងៃ (ខេត្តកំពង់ឆ្នាំង)
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ ២០២៣

កំពង់ឆ្នាំង នារសៀលថ្ងៃអង្គារ ១២រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ លោក ឈួរ ណូរី អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង បានចូលរួមកិច្ចប្រជុំស្ដីពីការសិក្សាពិនិត្យលទ្ធភាពរៀបចំស្ថិតិសេដ្ឋកិច្ចតាមបណ្ដាខេត្ត ដោយផ្ដោតលើថ្លៃទំនិញមូលដ្ឋានសម្រាប់ការរស់នៅប្រចាំថ្ងៃ (ខេត្តកំពង់ឆ្នាំង) ក្រោមការដឹកនាំដោយ លោក សុខ ខន ប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋាន គោលនយោបាយ ព្រមទាំងមានការចូលរួមពីសំណាក់ តំណាងនៃមន្ទីរពាណិជ្ជកម្ម មន្ទីរផែនការ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ។

ព័ត៌មានទាក់ទង